Connect with us

តារាជាតិ

មិនមែនលំៗទេ! ស្រីស្អាត មាន សូនីតា បង្ហាញរាងក្នុងឈុតប៊ីគីនី ពញ្ញាក់អារម្មណ៍អ្នកគាំទ្រ

At vero eos et accusamus et iusto odio dignissimos ducimus qui blanditiis praesentium voluptatum deleniti.

Photo: Shutterstock

សិល្បៈ៖ តារាសម្ដែង មាន សូនីតា ត្រូវបានទស្សនិកជនកត់សម្គាល់ឃើញថា ជាមនុស្សស្រីដែលមានសំណាងបំផុត មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតប៉ុណ្ណោះទេ នាងក៏ជាតារាស្រីមួយរូបស្ថិតក្នុងចំណោមតារាដែលមានជីវភាពខ្ពស់ទៀតផង តួយ៉ាងគេតែងតែឃើញ តួឯកស្រីក្នុងរឿង «ផ្កាថ្ម» រូបនេះ ដើរកម្សាន្តស្ទើរគ្រប់ប្រទេសលើសកលលោក ហើយនាងក៏តែងតែបង្ហោះសកម្មភាពសប្បាយៗនៅក្នុងដំណើរកម្សាន្តនោះ នៅលើទំព័រហ្វេសប៊ុករបស់នាង ដែលមានអ្នកចុច Like លើស ៦០ម៉ឺននាក់ផងដែរ ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ តារាស្រីរូបស្រស់ខាងលើ បានបង្ហោះរូបថតប៉ុន្មានសន្លឹកបង្ហាញពីដំណើរកម្សាន្តនៅលើកោះមួយកន្លែង ដោយនាងបានស្លៀកឈុតប៊ីគីនី ដ៏សិចស៊ី និងស្រស់ស្អាតបំផុត ដែលធ្វើឲ្យអ្នកគាំទ្រស្ញើចសរសើរពីរូបសម្រស់របស់នាង មិនដាច់ពីមាត់ឡើយ ។

សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ ទេដែលកញ្ញា មាន សូនីតា បង្ហាញខ្លួនក្នុងសម្លៀកបំពាក់សិចស៊ី ប៉ុន្តែការស្លៀកពាក់ស៊ិចស៊ីរបស់នាង គឺស្របទៅតាមកាលៈទេសៈជានិច្ច ៕

សហការី KBN

Advertisement



 

Copyright © 2019 KBN Branding Teams