Connect with us

ព័ត៌មានអន្តរជាតិ - ប្លែកៗ

ភ្ញាក់ផ្អើល ពេលស្រីស្អាតម្ចាស់រាំបទក្បាច់ពស់ ត្រូវប៉ូលិសចាប់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន (វីដេអូ)

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet ut et voluptates.

Photo: Shutterstock

ថៃ៖ ថ្មីៗនេះ កងកម្លាំងពិេសសបង្ក្រាបគ្រឿងញៀនរបស់ប្រទេសថៃ បានចុះទៅចាប់ខ្លួនបក្ខពួក ជនសង្ស័យមួយក្រុមមានគ្នា ៤នាក់ ក្នុងនោះមានស្រីម្នាក់ ដែលជាប់ពាក់ព័ន្ធជាមួយករណីជួញដូរគ្រឿងញៀន ។ ការចាប់ខ្លួននេះបានធ្វើឡើងនៅក្នុងសង្កាត់មីនបុរី ទីក្រុងបាងកក ។

ជនសង្ស័យទាំង៤នាក់មានឈ្មោះ ទី១ឈ្មោះ ថាណាក ភេទប្រុស អាយុ ២៣ឆ្នាំ ទី២ឈ្មោះ សុឆាត ភេទប្រុស អាយុ ៤០ឆ្នាំ ទី៣ឈ្មោះ ឆុងឆ័យ ភេទប្រុស អាយុ ៣៩ឆ្នាំ និងទី៤ឈ្មោះ សុផាត្រា ភេទស្រី ដែលមានមហាជនជាច្រើនស្គាល់ច្បាស់ថាជាតារាហ្វេសប៊ុកល្បី និងជាម្ចាស់រាំបទក្បាច់ពស់ទៀតផង ។

ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏ប្រមូលបានភ័ស្ដុតាងមួយចំនួនដូចជា ថ្នាំញៀនប្រភេទទឹកកចំនួន ៨គីឡូក្រាម ថ្នាំ K ចំនួន ៣.៨គីឡូក្រាម ប្រភេទថ្នាំញៀនផ្សេងៗទៀតចំនួន ៦ពាន់គ្រាប់ រថយន្ត និងលុយ ដែលសរុបទឹកប្រាក់ទាំងអស់ ១០លានបាត (ជាង ៣០ម៉ឺនដុល្លារ) ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនឈានទៅដល់ការចាប់ខ្លួន សមត្ថកិច្ចបានបង្កប់ខ្លួន ធ្វើជាអ្នកទៅទិញថ្នាំញៀនពូបក្ខពួកជនសង្ស័យខាងលើ ហើយបន្ទាប់ពីក្ដោបក្ដាប់ព័ត៌៎មានបានហើយ ប៉ូលិសក៏បានចូលទៅស្វែងរកចាប់ខ្លួនតែម្ដង ។

ជាបឋម ប៉ូលិសបានដាក់ការចោទប្រកាន់ទៅលើបក្ខពួកជនសង្ស័យពីបទផ្សំគំនិតគ្នាជួញដូរគ្រឿងញៀន ដែលជាអំពើខុសច្បាប់ ហើយខណៈនេះជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីសម្រេចកាត់ទោសតាមច្បាប់ ៕
សហការី KBN
ប្រភព៖ khaosod

Advertisement
Click to comment

Leave a Reply

Your email address will not be published.

Copyright © 2019 KBN News Teams