Connect with us

ព័ត៌មានអន្តរជាតិ - ប្លែកៗ

ស្រឡាញ់គ្នា តែមិនបានរស់នៅជាមួយគ្នា ខាងស្រីមានជំងឺមហារីក រៀបការបានប៉ុន្មានថ្ងៃ នាងក៏…

Photo: Shutterstock

ថៃ៖ ថ្មីៗនេះ បុរសជនជាតិថៃម្នាក់ បានធ្វើឲ្យមនុស្សជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលោក បានសម្រេចចិត្តរៀបការជាមួយគូស្នេហ៍របស់ខ្លួនៅក្នុងមន្ទីរពេទ្យ ខណៈដែលនាងកំពុងមានជំងឺមហារីកដំណាក់កាលចុងក្រោយ គ្មានសង្ឃឹមថានឹងបានរស់យូរឡើយ ។

ចំពោះពិធីមង្គលការដ៏តូចមួយនេះ ត្រូវបានរៀបចំឡើងប្រកបដោយភាពសោកសង្រេងជាទីបំផុត តែទោះជាយ៉ាងណាបុរសឈ្មោះ កុក បានសម្រេចចិត្ត ដើម្បីបំពេញបំណងគូស្នេហ៍របស់លោក នាង ឌៀរ មុនពេលនាងស្លាប់ ។

ជាមួយគ្នានេះដែរ មានព័ត៌មានចុងក្រោយមួយបានផ្សាយថា ក្រោយពេលរៀបការបានតែប៉ុន្មានថ្ងៃ ពេលនេះនាង ឌៀរ បានទទួលមរណៈភាពហើយ ហើយចំពោះមរណៈភាពរបស់នាង បានធ្វើឲ្យមនុស្សមិនតិចនាក់ឡើយ សោកស្ដាយ ព្រមទាំងអាណិតនាងយ៉ាងខ្លាំង ។

លោក កុក បានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុករបស់លោក យ៉ាងដូច្នេះថា «បងនឹងចងចាំអូនក្នុងចិត្តរហូត ហើយទោះជានឹកអូនខ្លាំងប៉ុណ្ណា ក៏បងត្រូវតែរឹងម៊ាំជានិច្ច» ជាមួយគ្នានេះដែរ លោកថែមទាំងបានង្ហោះវីដេអូឃ្លីប ដែលបង្ហាញពីសកម្មភាពផ្អែមល្ហែមរបស់លោក និងមិត្តស្រី កាលនៅរស់ ដែលកាន់តែធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុករំជួលចិត្តថែមទៀត ៕
សហការី KBN
ប្រភព៖ kapook

1 Comment

1 Comment

  1. Jawn Staff

    July 7, 2017 at 2:50 pm

    Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem eum fugiat quo voluptas nulla pariatur.

Leave a Reply

Your email address will not be published.

Advertisement



 

Copyright © 2019 KBN Branding Teams