Connect with us

ព័ត៌មានអន្តរជាតិ - ប្លែកៗ

ចូលរួមមរណទុក្ខ! ពលរដ្ឋខ្មែរស្លាប់៥នាក់ និងរបួសធ្ងន់៧នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុករថយន្តនៅប្រទេសថៃ

ប្រទេសថៃ ៖ រថយន្ត២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងលាន់ស្នូរដូចរន្ទះ បណ្តាលឲ្យមនុស្សដែលគេសង្ស័យថា ជាពលករខ្មែរ៥នាក់របួស៧នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជិត១២ព្រឹកថ្ងៃ ព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅស្រុកវ៉ាត់ថាណាណាក់ខន ខេត្តស្រះកែវ ។

ប្រភពពីមន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតម្នាក់ បានទូរស័ព្ទបញ្ជាក់ថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តស្រះកែវ ពិតមែន។

ប្រភពដដែលបញ្ជាក់ថា មុនពេលកើតហេតុ មានរថយន្តដឹកពលរដ្ឋខ្មែរ ពណ៌សមួយគ្រឿង បានត្រឡប់មកពីប្រទេសថៃវិញ។ លុះបើកមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតពណ៌ទឹកប៊ិច ជិះមកពីទិសដៅបញ្ច្រាស់គ្នា បានបែកកង់ រួចរេចង្កូតទៅបុករថយន្តដែលដឹកពលរដ្ឋខ្មែរនោះពេញទំហឹងតែម្តង បណ្តាលឱ្យស្លាប់ និងរបួសជាច្រើននាក់ ។

 ព័ត៌មានបឋមបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានមនុស្ស៥នាក់ ក្នុងនោះក៏មានអ្នកបើកបររថយន្តម្នាក់ផងដែរបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមានមនុស្ស៧នាក់ទៀត របួសធ្ងន់-ស្រាល ។

ក្រោយពេលកើតហេតុ ជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ ចំណែកសាកសពមនុស្ស៥នាក់ ត្រូវបានមន្ត្រីស្ថានកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានចុះទៅដល់កន្លែងកើតហេតុ និងរៀបចំបញ្ជូនមកស្រុកវិញ៕

Advertisement

Copyright © 2019 KBN News Teams