Connect with us

ព័ត៌មានជាតិ

ទីបំផុត ! លោកហេង ឡុង និងឧកញ៉ាឡេង ណាវ៉ាត្រា ដាក់ពាក្យបណ្តឹងប្រឆាំងក្រុមពលករដែលថតវីដេអូសកម្មភាពពួកលោករាំ មកបង្ហោះលើហ្វេសប៊ុក

ភ្នំពេញ៖  ក្រោយពីផ្ទុះរឿងជម្លោះ រវាងក្រុមរបស់លោកហេង ឡុង និងឧកញ៉ាឡេង ណាវ៉ាត្រា   នាំសិល្បករទៅសម្តែងនៅប្រទេសកូរ៉េ ជាមួយក្រុមពលករខ្មែរដែលទៅធ្វើការនៅប្រទេសកូរ៉េ តាំងពីនៅព្រលានយន្តប្រទេសម៉ាឡេស៊ី រហូតដល់ប្រទេសកូរ៉េ បង្កឲ្យមានការផ្អើលពេញហ្វេសប៊ុកនោះ ពេលនេះ ក្រុមលោកហេង ឡុង បានសម្រេចដាក់ពាក្យបណ្តឹងប្រឆាំងក្រុមពលករដែលថតវីដេអូ ទាំងនៅប្រទេសកូរ៉េ និងប្រទេសកម្ពុជា ។

យោងតាមគណនីហ្វេសប៊ុក របស់លោកហេង ឡុង  ដែលបានបង្ហោះ កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩  មានខ្លឹមសារថា «ពួកយើងជាជនរងគ្រោះ បានដាក់ពាក្យបណ្តឹង

ទៅក្រុមបង្កដែលបានលួចថតវីដេអូ ដោយគ្មានការអនុញ្ញាត និងជេរប្រមាថលើសិល្បករខ្មែរ នៅប៉ុស្តិ៍ប៉ូលិសនៅប្រទេសកូរ៉េ រួចរាល់ហើយ។ 

ទន្ទឹមគ្នានេះដែរ មេធាវីយើង ក៏កំពុងរៀបចំដាក់ពាក្យបណ្តឹងនៅប្រទេសខ្មែរដែរ ដើម្បីការពារតម្លៃខ្មែរទូទៅ ដែលត្រូវបានពួកនេះដៀលពូជ»៕

Advertisement

Copyright © 2019 KBN News Teams