Connect with us

ព័ត៌មានជាតិ

វិស័យព្រះពុទ្ធសាសនាធ្លាក់ចុះ ដោយសារតែបុគ្គលិកបែបនេះ, ឃាត់ខ្លូនជនសង្ស័យម្នាក់ ដែលក្លែងខ្លួនជាសង្ឃដើរបោកប្រាស ​ប្រជាពលរដ្ឋ

ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​កោះរ៉ុងសន្លឹ​ម ​បានឃាត់ខ្លូនជនសង្ស័យម្នាក់ ដែលក្លែងខ្លួនជាសង្ឃ​ឈ្មោះ​ រុន​ រស្មី​ ភេទប្រុស​ អាយុ​ ៣៧ឆ្នាំ​ ស្រុកកំណើត​ ភូមិជ្រៃ​ ឃុំសាធ​ ស្រុកកំពង់ត្របែក​ ខេត្តព្រៃវែង​ ។ ​

យោងតាមហ្វេសប៊ុកឈ្មោះផេក ឈ្មោះ Huy Bunleng បានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៧​ ខែកញ្ញា​ ឆ្នាំ២០១៩​ វេលាម៉ោង​ ១០:៣០នាទីព្រឹក​ នៅចំណុច​ ភូមិកោះរ៉ុងសន្លឹម​ សង្កាត់កោះរ៉ុងសន្លឹម​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ​ ។​

ជនសង្ស័យ​បានសារភាពប្រាប់ សមត្ថកិច្ចថា​ បានក្លែងខ្លួន ជាសង្ឃដើរបោកប្រាស ​ប្រជាពលរដ្ឋពិតប្រាកដមែន។ បច្ចុប្ប្នន្នកម្លាំងនគរបាលប៉ុស្តិ៍ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ​ ដើម្បីចាត់ការតាមនីតិវិធី៕

Advertisement

Copyright © 2019 KBN News Teams