Connect with us

តារាជាតិ

អន្ទិត តាក់ ស៊ី ប្រាប់ថា ក្រោយពីសឹកគ្មានលុយសល់លុយក្នុងខ្លួនទេ ព្រោះបានឲ្យទៅប្រពន្ធ… (វីដេអូ)

ព័ត៌មានសិល្បៈ ៖ ក្រោយពីលាចាកសិក្ខាបទរបស់អន្ទិតតាក់ស៊ី ដែលជាអតីតតារាកំប្លែងដ៏ល្បីម្នាក់ របស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ធ្វើឲ្យមហាជនជាច្រើនដែលគាំទ្រលោក ចង់ដឹងពីស្ថានភាពជំងឺរបស់លោក តើបានធូរស្រាលឬយ៉ាងណា ។

ទោះជាយ៉ាងណា កាលពីម្សិលមិញ យោងតាមគណនីហ្វេសប៊ូករបស់លោក ហេង ឡុង បានធ្វើការឡាយវីដេអូផ្ទាល់ជាមួយអន្ទិតតាក់ស៊ី ដោយលោកបានបកស្រាយរឿងជាច្រើន ក្រោយពីការសឹករបស់លោក ។

ក្នុងនោះផងដែរលោកបានរៀបនរាប់ឲ្យដឹងថា មុនពេលដែលគាត់បានសម្រេចចិត្តលាចាកពីក្រុមគ្រួសាររបស់លោក ទៅសាងផ្នួសនោះ គឺលោកបានធ្វើការប្រគល់ទ្រព្យសម្បត្តិ របស់របរ ដែលគាត់មានឲ្យទៅប្រពន្ធរបស់លោកទាំងអស់ ហើយបានយល់ព្រមឲ្យនាងមានសិទ្ធិយកប្តីថ្មីផងដែរ ។

លោកបានរៀបរាប់បន្តថា ក្រោយពីបានលាចាកសិក្ខាបទ ដើម្បីព្យាបាលជំងឺនោះ សុខភាពរបស់លោកក៏បានធូរស្រាលច្រើនផងដែរ ហើយសព្វថ្ងៃលោកមិនមានទ្រព្យសម្បត្តិ សូម្បីតែបន្តិចបន្តួចនៅជាប់និងខ្លួននោះទេ ព្រោះបានលះបង់ទៅឲ្យគ្រួសាររបស់លោកអស់ហើយ ។

ហើយលោកបានបញ្ជាក់ផងដែរថា ក្រោយពីលោកលាចាកសិក្ខាបទ មកដល់ពេលឥឡូវនេះ ប្រពន្ធរបស់លោកគឺនាង ភីម នៅមិនទាន់បានសម្រេចចិត្តព្រមរួមរស់ជាមួយលោកវិញនៅឡើយនោះទេ ៕

អន្ទិត តាក់ស៊ី និងលោកតាវ៉ិច ទ័រ 
អន្ទិត តាក់ស៊ី និង គ្រួសារ 
អន្ទិត តាក់ស៊ី និង ហេង ឡុង 

Advertisement

Copyright © 2019 KBN News Teams