Connect with us

ព័ត៌មានអន្តរជាតិ - ប្លែកៗ

ចិនកំពុងតែប្រឈមខ្លាំងជាមួយព្យុះដ៏សាហាវ រួមជាមួយទឹកជំនន់ ដែលអាចប៉ះពាល់ដល់ប្រទេសជិតខាង…

ប្រទេសចិន៖ យោងតាមសារព័ត៌មានក្នុងស្រុករបស់ចិន បានផ្សាយថា ព្យុះ Lekima បានកំពុងតែវាយប្រហារប្រទេសចិន បណ្តាលឲ្យមនុស្សដល់ទៅ២៣នាក់បានស្លាប់បាត់បង់ជីវិត ហើយប្រជាជនជាច្រើនបានត្រូវជម្លាសចេញពីផ្ទះសម្បែង ។

ក្នុងហេតុការណ៍នេះដែរ ក៏បានបង្កឲ្យមានការរអិលបាក់ដី ជាលើកទី២នៅក្នុងក្រុង Qingdao ខេត្ត Shandong ភាគខាងកើតប្រទេសចិន កាលពីវេលាម៉ោង៨និង៣០នាទីយប់ ម៉ោងក្នុងតំបន់ នាថ្ងៃអាទិត្យកន្លងមកនេះ ធ្វើឲ្យមានខ្យល់បក់បោក និងភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ ។

គួរឲ្យកត់សម្គាល់ផងដែរថា ព្យុះខាងលើនេះ គឺជាព្យុះទីហ្វុងទី៩ហើយដែលបានបោកបក់ នៅក្នុងឆ្នាំនេះ វាយប្រហារប្រទេសចិន ហើយត្រូវបានអ្នកជំនាញព្យាករណ៍ថា វាជាព្យុះមួយក្នុងចំណោមព្យុះដែលខ្លាំងក្លាបំផុតមួយ ធ្លាប់វាយប្រហារប្រទេសចិនកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយបើគិតតាមទិន្នន័យសរុប វាបានធ្វើឲ្យមនុស្សជាង៦លាននាក់ រងផលប៉ះពាល់ ដោយក្នុងនោះមានខេត្តដូចជា ៖

ខេត្ត Zhejiang, ខេត្ត Jiangsu, ខេត្ត Anhui, ខេត្ត Shandong និងខេត្ត Fujian ព្រមទាំងទីក្រុងសៀវហៃផងដែរ នេះបើយោងតាមរបាយការណ៍នៃក្រសួងគ្រប់គ្រងការសង្គ្រោះបន្ទាន់របស់ចិន ។ ហើយបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Router នារសៀលថ្ងៃសៅរ៍កន្លងមកនេះ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារលើភូមិ ថែព្យ៉ាកូណេ នៃរដ្ឋមន អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយវាបានបង្កជាទឹកជំនន់ ហើយបង្ខំឲ្យអាជ្ញាធរត្រូវជម្លៀសប្រជាជនជាង៩ម៉ឺននាក់ ទៅរកកន្លែងមានសុវត្ថិភាព ហើយក្រុមសង្គ្រោះបន្ទាន់ កំពុងតែប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន និងអ្នកស្លាប់ ដោយគេបានរំពឹងថា អាចកើនឡើងយ៉ាងច្រើន ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរនោះ ៕

Advertisement

Copyright © 2019 KBN News Teams