Connect with us

ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅ!ប្តីកំណាចដែល កាប់និងអារ.កប្រពន្ធ រួចអូសទម្លាក់ទឹកនោះ ទីបំផុតត្រូវ…

ក្រចេះ៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ មានករណីឃាតកម្មដ៏រន្ធត់មួយ ដោយប្តីកំណាច បានយកកាំបិតផ្គាក់កាប់ និងអារកប្រពន្ធរបស់ខ្លួនសម្លាប់ យ៉ាងសាហាវព្រៃផ្សៃបំផុត ដោយហេតុការណ៍នេះ បានកើតឡើងស្ថិតនៅក្នុងភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចះ កន្លងទៅ ឥឡូវសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនឃាតករជាប្តីនោះបានហើយ ។

គួរបញ្ជាក់ដែរថា ការចាប់ខ្លួនបុរសជាប្តីកំណាចខាងលើនេះ គឺកម្លាំងនគរបាលអធិការក្រុងក្រចេះ បានសហការជាមួយអធិការស្រុកសំបូរ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួននៅព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩នេះ ខណៈដែលជនខាងលើកំពុងសម្ងំលាក់ខ្លួន នៅក្នុងភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ ។

យោងតាមការឲ្យដឹង ពីសមត្ថកិច្ចស្រុកខាងលើ បានប្រាប់ថា ជនសង្ស័យជាប្តីកំណាច មានឈ្មោះ សំ សុភ័ត្រា ហៅភ័ក្ត្រ បានធ្វើឃាតទៅលើប្រពន្ធរបស់ខ្លួន ដោយកាប់និងកាំបិតផ្គាក់ ហើយអូសទម្លាក់ទឹកប្រឡាយនៅមុខផ្ទះ ហើយគេចខ្លួនបាត់ ។

ចំណែកជនរងគ្រោះជាប្រពន្ធ មានឈ្មោះថា គង់ ស្រីទូច ត្រូវបានឃាតកជាប្តីកាប់សម្លាប់ជាច្រើនកាំបិត ត្រូវបំពង់.ក និងកញ្ចឹង.ក បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ។

ក្រោយពីឃាត់ខ្លួនប្តីកំណាចជាឃាតកខាងលើ សមត្ថកិច្ចបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ៕

Advertisement

Copyright © 2019 KBN News Teams