Connect with us

តារាជាតិ

ជួយត្រេកអរផង! អន្ទិត តាក់ស៊ី បានធូរស្រាលហើយ ក្រោយពីសម្រាកព្យាបាលប៉ុន្មានថ្ងៃនេះ

តារាកំប្លែងល្បីឈ្មោះ ប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន អន្ទិតតាក់ស៊ី ក្រោយពីបានសឹក ដើម្បីសម្រាកព្យាបាលជំងឺរបស់ខ្លួន នៅឯមន្ទីរពេទ្យព្រះកុសមៈរួចមក ថ្ងៃនេះនាយបានធូរស្រាលច្រើន ហើយគ្រូពេទ្យបានអនុញាតិឲ្យគាត់ត្រលប់ទៅផ្ទះវិញ ។

ក្នុងនោះផងដែរ ខាងសមាគមន៍សិល្បករខ្មែរ ផ្នែកមូលនិធីសិល្បៈចាស់ជរា បានថ្លែងអំណរគុណដល់មន្ទីរពេទ្យ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលបានប្រឹងប្រែង និងជួយជ្រោមជ្រែងព្យាបាលដល់តារាកំប្លែងនាយតាក់ស៊ី ហើយក្រុមគ្រួសាររបស់នាយ ក៏បានធូរស្រាលមួយកំរិតផងដែរ ក្នុងការចំណាយព្យាបាលនាយ ៕

Advertisement

Copyright © 2019 KBN News Teams