Connect with us

តារាជាតិ

តារាចម្រៀងជើងចាស់ រិន សាវ៉េត សរសេរបង្ហោះសុំចិត្តកូនៗ យកប្រពន្ធថ្មី ដើម្បីមើលថែ…

រាជធានីភ្នំពេញ៖ ក្រោយពីនៅពោះម៉ាយអស់រយៈពាលជាង២ឆ្នាំ ដោយសារតែប្រពន្ធសំណព្វចិត្ត បានលាចាកលោកទៅដោយសារតែជំងឺមហារីកនោះ លោក រិន សាវ៉េត តារាចម្រៀងសម្លេងធ្ងន់ ស្រាប់តែបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ និងមហាជនដែលបានស្គាល់រូបលោក ព្រោះតែសារនៅលើហ្វេសប៊ូករបស់លោក ។

រិន សាវ៉េត ជាមួយអនាគតភរិយាថ្មី

សារដែលធ្វើឲ្យគេចាប់អារម្មណ៍ និងភ្ញាក់ផ្អើលនោះ គឺលោក រិន សាវ៉េតបានសរសេរថា “កូនពុកអើយ! ប្រកាន់និងខឹងពុកទេ បើសិនជាពុកចង់បានអ្នកម្តាយម្នាក់ មកជួយមើលថែរក្សាកូន? សូមបងប្អូនកុំប្រកាន់ណា” ។

លោក រិន សាវ៉េត

ព្រោះតែសារមួយឃ្លារបស់លោកនេះហើយ បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនដែលបានស្គាល់រូបលោក យល់នូវអារម្មណ៍របស់លោក ដែលទ្រាំរស់នៅម្នាក់ឯងអស់រយៈពេល២ឆ្នាំកន្លងមកនេះ ហើយអ្វីដែលលោកចង់បាននោះ គឺប្រពន្ធម្នាក់ដែលអាចមើលថែរក្សាកូនរបស់លោកបានយ៉ាងល្អ ប្រសើរជាងការមើលថែកូនតែម្នាក់ឯង។

លោក រិន សាវ៉េត និងរូបកាលពេលភរិយាលោក កំពុងតែព្យាបាល

ទោះជាយ៉ាងណា សម្តីប៉ុន្មានឃ្លាដែលលោក រិន សាវ៉េត បានសរសេរខាងលើនេះ គឺបញ្ជាក់ពីទឹកចិត្តដ៏ល្អរបស់ឪពុក ដែលគោរពសិទ្ធិរបស់កូន និងអារម្មណ៍របស់កូនៗ ហើយអ្នកគាំទ្ររបស់លោក ក៏បានបង្ហាញពីក្តីរំភើបនិងអាណិតរូបលោកផងដែរ និងសង្ឃឹមថា កូនៗរបស់លោកនឹងយល់ព្រម យកម្តាយថ្មីមកមើលថែរក្សាខ្លួន តាមបំណងប្រាថ្នារបស់ឪពុកជាក់ជាមិនខាន ៕

រិន សាវ៉េត

លោក រិន សាវ៉េត និងកូនប្រុស

Advertisement

Copyright © 2019 KBN News Teams