Connect with us

តារាជាតិ

សាសាបាត់មុខមួយរយៈធំ ស្រាប់តែបង្ហោះពីស្ថានភាពជំងឺ និងកំពុងព្យាបាលក្នុងប្រទេសថៃ ហើយនាងថែមទាំង Live វីដេអូនិយាយពី…

សិល្បៈ ៖ ក្រោយពីបាត់មុខមួយរយៈធំ តារាចម្រៀងដែលគេស្គាល់ឈ្មោះច្រើនគួរសម កញ្ញា សាសា បានធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ក្រោយពីនាងបានទម្លាយប្រាប់ ពីស្ថានភាពជំងឺរបស់នាងឲ្យមហាជនបានដឹង។

កញ្ញាសាសា នៅក្នុងមន្ទីរពេទ្យប្រទេសថៃ

កញ្ញា សាសា បានបង្ហោះនៅក្នុងបណ្តាញសង្គម នូវរូបភាពដែលនាងកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមួយ នៅក្នុងប្រទេសថៃគួរឲ្យអាណិត ហើយនាងថែមទាំងប្រាប់ថា នឹងធ្វើការ Live វីដេអូប្រាប់ដល់មហាជនទាំងអស់ ពាក់ព័ន្ធនិងការព្យាបាលចង្ការបស់នាង ក្រោយពីបានធូរស្បើយពីជំងឺ ។

សាសា កំពុងព្យាបាលនៅថៃ

នាងបាននិយាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ូករបស់នាងថា “ខ្ញុំកំពុងនៅបាងកកប្រទេសថៃ ហើយពេលដែលខ្ញុំជារបួស ខ្ញុំនឹងធ្វើការ Live វីដេអូ ទាក់ទងនិងចង្ការរបស់ខ្ញុំ ប្រាប់ទៅទាំងអស់គ្នាឲ្យបានដឹង និងប្រុងប្រយ័ត្នកុំឲ្យដូចខ្ញុំ កុំឲ្យអស់ទាំងលុយឈឺទាំងសាច់ និងខាតពេលវេលាដូចនាងខ្ញុំ” ។

សាលានៅក្នុងមន្ទីរពេទ្យក្រុងបាងកក

ទោះជាយ៉ាងណាអ្នកគាំទ្ររបស់នាង ពិតជាចង់ដឹងលំអិតពាក់ព័ន្ធនិងជំងឺរបស់នាង ព្រមទាំងចង្ការរបស់នាងផងដែរ ហើយការបាត់មុខពីសិល្បៈជាច្រើនឆ្នាំរបស់នាង ពិតជាពាក់ព័ន្ធនិងជំងឺទាំងនេះមែនឬទេ?

គ្រូពេទ្យកំពុងព្យាបាលជំងឺសាសា

Advertisement



 

Copyright © 2019 KBN Branding Teams