Connect with us

ព័ត៌មានអន្តរជាតិ - ប្លែកៗ

រន្ធត់ចិត្តពេលឃើញសាកសព២នាក់ប្ដីប្រពន្ធ ចងកសម្លាប់ខ្លួនជាមួយគ្នានៅកណ្ដាលព្រៃ មិនដឹងថាមកពីមូលហេតុអ្វី

ថៃ៖ ថ្មីៗនេះ ប៉ូលិសខេត្តឡាំប៉ាង បានទទួលសេចក្ដីរាយការណ៍មួយថា មាន២នាក់ប្ដីប្រពន្ធ បានចងកសម្លាប់ខ្លួន ដោយប្រើខ្សែតែមួយ នៅក្នុងព្រៃមួយកន្លែង ហើយពេលទៅដល់ប៉ូលិសក៏បានឃើញសាកសពទាំង២នាក់ប្ដីប្រពន្ធស្លាប់ឱបគ្នាដែលមើលទៅគួរឲ្យរន្ធត់បំផុត ។ សាកសពទាំង២នាក់ប្ដីប្រពន្ធខាងលើ មិនបានបង្ហាញឲ្យស្គាល់ឈ្មោះឡើយដឹងត្រឹមថា ពួកគេមានអាយុ ២៣ឆ្នាំដូចគ្នា និងជាកម្មករដាំដំឡូងមី នៅខេត្ត ឡាំប៉ាង ហើយបានស្លាប់រយៈពេល ១២ម៉ោងមុនរកឃើញសាកសព ។ 

តាមសម្ដីស្ត្រីអាយុ ៤៧ឆ្នាំម្នាក់ ត្រូវជាម្ដាយនៃសពបានឲ្យដឹងថា កូនប្រុសបង្កើត និងកូនប្រសារស្រីរបស់គាត់ស្រឡាញ់គ្នាណាស់ មិនដែលបានទាស់សម្ដីអ្វីជាមួយគ្នាឡើយ ហើយនៅមុនកើតហេតុនេះ ពួកគេបានប្រាប់ថា ឡើងទៅផ្សារដើម្បីទិញរបស់របរប្រើប្រាស់ ស្រាប់តែទៅបាត់ឈឹងរហូត។ រហូតដល់ខ្លួនគាត់ជាម្ដាយមានការព្រួយបារម្ភ ក៏បានពឹងពាក់ញាត់មិត្តឲ្យនាំគ្នាដើររក ទើបប្រទះឃើញរថយន្តរបស់ជនរងគ្រោះបញ្ឈរចោលនៅលើផ្លូវក្នុងព្រៃ ក៏បានដើរស្វែងរករហូតបានឃើញចងកស្លាប់ទាំង២នាក់ ដោយប្រើខ្សែតែមួយប៉ុណ្ណោះ ។

យ៉ាងណាមិញ ចំពោះករណីនេះ ប៉ូលិសនៅមិនអាចសន្និដ្ឋានបានទេថា ជាករណីអ្វីឲ្យប្រាកដ ដូច្នេះមានតែរង់ចាំចម្លើយពីជំនាញកោសល្យវិច័យ ព្រោះពេលនេះសពកំពុងបញ្ជូនទៅពិនិត្យនៅឯមន្ទីរពេទ្យក្នុងទីរួមខេត្ត ៕

សហការី KBN
ប្រភព៖ khaosod


Advertisement

Copyright © 2019 KBN News Teams