Connect with us

តារាជាតិ

ម៉ៃ សុគន្ធ ប្តឹងទារសំណងពីម្ចាស់ហ្វេសប៊ូកម្នាក់ រហូតដល់៥០លានរៀល លើពីរករណី…


រាជធានីភ្នំពេញ៖ ថ្មីៗនេះ តារាចម្រៀងម្នាក់ដែលគេបានដាក់រហ័សនាមឲ្យថា តារាកំពូលទើស ម៉ៃ សុគន្ធ នោះ បានបង្ហោះពាក្យបណ្តឹងរបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ូក ដោយលោកបានប្តឹងទៅលើបុគ្គលម្នាក់ ដែលមានហ្វេសប៊ូក Account ឈ្មោះ Morno Morano ពីករណីគំរាមកំហែង និងបរិហារកេរ្តិ៍ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោក ។

ចំពោះករណីពាក្យបណ្តឹងនេះផងដែរ តារាចម្រៀងខាងលើ បានប្តឹងទាមទារសំណងជំងឺចិត្តជាទឹកប្រាក់ ដ៏ច្រើនរហូតដល់ ៥០លានរៀលឯណោះ ដោយក្នុងការបង្ហោះនៅក្នុងហ្វេសប៊ូករបស់លោក បានសរសេរផងដែរថា “សូមនិយាយតែមួយម៉ាត់ទេ ប្រទេសមានច្បាប់បានវាយត្រាចូលហើយ កុំប្រើភាសាមាត់ស្អុយមកព្រុសទៀត…។”

(ភ្នំពេញ)៖ ចូលឆ្នាំចិនមកដល់តារាចម្រៀងប្រុសលោក ម៉ៃ សុគន្ធ បានបង្ហាពាក្យបណ្តឹងរបស់ខ្លួនដោយប្តឹងចំពោះបុគ្គលម្ចាស់Account Facebookឈ្មោះ Morno Morano លើករណីគំរាមគំហែង និងមានការបរិហាកេរ្តិ៍ដែលនាំឲ្យប៉ះពាល់ដល់កិត្តយសនិងសុវត្ថិភាពផ្ទាល់ខ្លួន។

តារាចំរៀងខាងលើបានបន្តថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ មានគណនីហ្វេសប៊ូកឈ្មោះ Morno MaranaII បានបង្ហោះវីដេអូរបស់ខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ូក និង យូធូប ដោយបានប្រើពាក្យពេជ្រគំរាមកំហែង និងមានការបរិហារកេរ្តិ៍ ដែលនាំឲ្យប៉ះពាល់ដល់ កិត្តិយស និងសុវត្ថិភាពផ្ទាល់ខ្លួន ។

ជាក់ស្តែង ពាក្យពេជន៍ដែលធ្វើឲ្យលោកម៉ៃ សុគន្ធ ទ្រាំមិនបាន ដាក់ពាក្យបណ្តឹងនោះ បានសរសេរថា “ពិសេសអា ម៉ៃ សុគន្ធ ច្រមុះតោក្បាលកញ្ចាស់ អានេះជេរយ៉ាងម៉េចក៏វានេះវាមិនឈឺ ទាល់តែជួបហែងតាមផ្លូវ ក្បាលមួយដបបានហែងភ្លឺ ហែងជិះអាព្រុសពណ៌ស ស្មានតែអញមិនចាំហ យល់ល្អថតឲ្យឆ្ងាយអាកំសាកមិនមានតំរិះហែងហ្នឹង ចេញស្អីខ្លះបានប្រយោជន៍ស្អីខ្លះ រត់បានរត់ទៅឬទៅងាប់នៅក្នុងទឹកស្រះ។”

ទោះជាយ៉ាងណា នៅក្នុងបណ្តឹងរបស់តារាចម្រៀងកំពូលទើស ម៉ៃ សុគន្ធ បានរៀបរាប់ពីទង្វើរបស់ម្ចាស់ហ្វេសប៊ូក Morno Morana II ថាមានចេតនាទុច្ចរិតដោយបានប្រើពាក្យគំរាមកំហែង ទៅលើរូបលោក ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពខ្លួនយ៉ាងខ្លាំង ។

លោកបានបន្តថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីរឿងនេះ ជាពិសេសបានធ្វើការបរិហារកេរ្តិ៍ឈ្មោះលោក ជាសាធារណៈ គឺមានបំណងបង្ខូចឈ្មោះលោក ក៏ដូចជាក្រុមគ្រួសារបស់លោកយ៉ាងធ្ងន់ធ្ងរ ។ ហើយលោកបានប្តឹងទារសំណងចំនួន២ករណី៖

ពាក្យបណ្តឹងរបស់លោក ម៉ៃ សុគន្ធ

ករណីទី១ សូមឲ្យតុលាការស្វែងរកអត្តសញ្ញាណ និងចាប់ជនសង្ស័យដើម្បីយកមកធ្វើការផ្តន្ទាទោសតាមច្បាប់ ។

ករណីទី២ ទាមទារសំណងជំងឺចិត្ត៥០លានរៀល ពីម្ចាស់គណនីហ្វេសប៊ូកឈ្មោះ Morno Morona II ។ ហើយពាក្យបណ្តឹងរបស់លោក ឃើញមានចំណាររបស់សាលាដំបូង រាជធានីភ្នំពេញ ចុះលេខ ៩៥០ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ផងដែរ ៕

Advertisement



 

Copyright © 2019 KBN Branding Teams