Connect with us

តារាជាតិ

កាន់តែអាណិត! ពេលឃើញថ្ងៃបុណ្យសព៧ថ្ងៃ របស់ ខេមរៈ ស្រីពៅ ចំថ្ងៃខួបកំណើតរបស់នាង…

ក្រោយពីធ្វើរោង និងរៀបចំទទួលសពរបស់កញ្ញា ខេមរៈ ស្រីពៅដ ដែលកំពុងតែបញ្ជូនតាមយន្តហោះ មកពីប្រទេសឥណ្ឌារួចមក កាលពីម្សិលមិញ គេបានឃើញលោក ខេមរៈ សេរីមន្ត ព្រមទាំងគ្រួសារនៃសព ក៏បានរៀបចំសំបុត្របុណ្យសព ៧ថ្ងៃរបស់កញ្ញា ខេមរៈ ស្រីពៅផងដែរ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ក្នុងគោលបំណងអញ្ជើញញាតិមិត្តជិតឆ្ងាយ ចូលរួមឲ្យបានច្រើនកុះករ ។

អ្វីដែលធ្វើឲ្យគេមានការភ្ញាក់ផ្អើល ក៏ដូចជាក្តុកក្តួលក្នុងចិត្ត ម្តងទៀតនោះ ក្រោយពីលោក ខេមរៈ សេរីមន្តបានបង្ហោះសំបុត្របុណ្យ៧ថ្ងៃ គេឃើញមានការចាប់អារម្មណ៍ របស់អ្នកលេងបណ្តាញសង្គមជាច្រើន ជាមួយនិងថ្ងៃទី៣១ ខែមករា ដែលជាថ្ងៃបុណ្យសព៧ថ្ងៃ របស់កញ្ញា ខេមរៈ ស្រីពៅ គឺត្រូវនិងថ្ងៃកំណើតរបស់នាងផ្ទាល់តែម្តង។

ទោះជាយ៉ាងណា នៅមិនទាន់មានការបញ្ជាក់ច្បាស់ ពីក្រុមគ្រួសារសព ក៏ដូចជាលោក ខេមរៈ សេរីមន្ត នៅឡើយនោះទេ ជុំវិញការលើកឡើងរបស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ូក ដែលបានឃើញគណនីរបស់ ខេមរៈ ស្រីពៅ បង្ហោះកាលពីឆ្នាំ២០១៧ ដោយនាងបង្ហាញថា ថ្ងៃទី៣១ ខែមករា គឺជាថ្ងៃខួបកំណើតរបស់នាងនោះ។ ខណៈពេលនេះក្រុមគ្រួសាររបស់នាងកំពុងតែទន្ទឹងរងចាំ ទទួលសពដែលនឹងមកដល់ឆាប់ៗនេះផងដែរ ៕

Advertisement
Click to comment

Leave a Reply

Your email address will not be published.

Copyright © 2019 KBN News Teams